កណ្ដាលៈ ភ្នាក់ងារ Post News បានរាយការណ៍មក នៅវេលាម៉ោង ៣រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ម្ដុំសៀមរាបកន្តួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីរថយន្តកូរ៉េ១គ្រឿង ប្រហែល ២តោន សង្ស័យដឹកសម្ភារៈអេតចាយខ្ពស់មេឃ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកដំណើរតាមផ្លូវ។
គេសង្កេតឃើញថា តាមបណ្ដោយផ្លូវនេះ មានរថយន្តដឹកដីច្រើនណាស់ មានខ្លះក៏មិនបានគ្របត្រឹមត្រូវទេ ខណៈមន្ត្រីជំនាញ ដូចជាមិនសូវអើពើទាល់តែសោះ ជាពិសេសមន្ត្រីជំនាញការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តកណ្ដាល ប្រហែលជាលោក មិនសូវយកចិត្តទុកដាក់ និងគ្មានចំណាត់ការទប់ស្កាត់សោះ ទើបបណ្ដោយឲ្យរថយន្តទាំងនោះបន្តដំណើរយ៉ាងរលូន ដោយពលរដ្ឋរិះគន់ថា រឿងនេះ ជាហេតុធ្វើឲ្យកើតមានគ្រោះថ្នាក់ គួរឲ្យកត់សម្គាល់ណាស់ដែរ៕


មតិយោបល់