តាកែវៈ កាលពីវេលាម៉ោង ៣ និង ១០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៨-៧៩ ស្ថិតភូមិត្រពាំង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែង។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CI-2300 បើកបរដោយឈ្មោះ សួង ចាន់សីហា ភេទប្រុស មុខរបរសិស្ស (ស្លាប់) រួមដំណើរដោយឈ្មោះ ស៊ឹម សុខណា ភេទប្រុស មុខរបរសិស្ស (ស្លាប់) មកដល់ចំណុចខាងលើបានវាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ទៅបុកពេញទំហឹងចំពីមុខរថយន្តមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5314 បើកបរដោយឈ្មោះ ឡាយសុភ័ក្រ្ត ភេទប្រុស មុខរបរតៃកុងឡាន បណ្ដាលឲ្យស្លាបមនុស្សចំនួន២នាក់នឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់