ព័ត៌មានជាតិ

ឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង បើកបុកម៉ូតូផាស់ស្អាប់ បណ្តាលឲ្យជនប្រុសស្រី២នាក់របួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១១ និង៤៥ ​នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BG-5511 បានទៅបុកម៉ូតូផាស់ស្អាប់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HI-7195 ពណ៌ស បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន០២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសេចក្តីរាយការណ៍ព័ត៌មានជាបឋម នៅកន្លែងកើតហេតុ របស់ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានឲ្យ ដឹងដូច្នេះថា នៅមុនពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គេបានឃើញរថយន្តឡង់គ្រីស័រ មួយគ្រឿង ពណ៌ខ្មៅ ស៊េរីទំនើប ដែលពាក់ស្លាកលេខភ្នំពេញ 2BG-5511 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ខណ:កំពុងបើកបរធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ១នោះ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កនោះ បានបុកម៉ូតូផាស់ ស្អាប់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HI-7195 បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន០២នាក់ រងរបួសធ្ងន់ ត្រូវគេដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯជនរងគ្រោះទាំងពីរនាក់ខាងលើនោះ មិនទាន់ត្រូវបានគេស្គាល់នូវអត្ត
សញ្ញាណនោះទេ ។ រីឯម្ចាស់រថយន្តបង្កក្រោយពេលកើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ នៃករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គេក៏ឃើញមានវត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងវាស់វែង យករថយន្តនិងម៉ូតូផាស់ស្អាប់ទាំងពីរគ្រឿងនោះ ដែលរងការ ខូចខាតទាំងសងខាង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រក្សារទុកជាបណ្តោះអាសន្ន រង់ចាំឲ្យម្ចាស់ភាគីទាំងពីរចូលខ្លួន មកដោះស្រាយគ្នានៅពេលក្រោយទៅតាមនីតិវិធីនៃផ្លូវច្បាប់ ៕

មតិយោបល់