ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបើកកៀរទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យដួលរងរបួសធ្ងន់និស្សិតស្រីម្នាក់

ភ្នំពេញ: នារីនិស្សិតម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ២គ្រឿងបើកស្របទិសទាក់ដៃចង្កូតគ្នាដួល កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខស្ថានីយ៍ប្រេងឥន្ទន: កាល់តិច ខាងលិចស្ពានអាកាសផ្សារដីហុយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែង មុនកើតហេតុ ភាគីម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-8370 ជិះ២នាក់ម្តាយកូនស្រី ធ្វើដំណើរ ចុះពីស្ពានអាកាសផ្សារដីហុយ ពីកើតទៅលិច ហើយបត់ចូលស្ថានីយ៍ប្រេងឥន្ទន:កាល់តិច ស្របពេលនោះ ស្រាប់តែមានម៉ូតូ ម៉ាកអាយខន ពណ៌ស លឿង ពាក់ស្លាកលេខ ភ្នំពេញ 1BI-9827 បើកបរដោយនារីជានិស្សិតឈ្មោះ សេង រក្សា បើកល្បឿនលឿន តាមផ្លូវក្រោមស្ពាន អាកាសផ្សារដីហុយ ពីកើតទៅលិច ជ្រុលកៀរទាក់ដៃចង្កូត ដួលម៉ូតូអាយខន រងរបួស រីឯភាគីម៉ូតូស្មាស់ មិនដួល តែប៉ះចំជើងស្តាំរបស់កូនស្រី ។

ក្រោយកើតហេតុ នារីជានិស្សិត ត្រូវបានក្រុមគ្រួសារ ហៅម៉ូតូកង់បីដឹកយកទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចចុះទៅពិនិត្យវាស់វែង យកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់