ព័ត៌មានជាតិ

អាវុធហត្ថមនុស្ស៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពតៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីគ្រឿងញៀន ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ការឃាត់ខ្លួននេះមានការដឹកនាំកម្លាំងដោយមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានចំនួន៤នាក់ ទី១ឈ្មោះ ហ៊ាង វិឆៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងម៉ូតូ ,ទី២ឈ្មោះ នាក់ វិចិត្រ ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ទី៣ឈ្មោះ ថែ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងអំពិល សង្កាត់ក្រាំងអំពិល ក្រុងកំពត និងជនសង្ស័យទី៤ឈ្មោះ យ៉ាន់ ពិសិដ្ជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ។

ដកហូតបានគ្រឿងញៀនចំនួន១កញ្ចាប់តូច មានទម្ងន់០,២២ក្រាម,ទូរសព្ទចំនួន២គ្រឿង និងម៉ូតូចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងរួមនិងវត្ថុតាងបានឃាត់ខ្លួន នៅមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់