ព័ត៌មានជាតិ

ខំបន្លំប៉ុណ្ណឹងហើយ! ករណីវេចខ្ចប់សារធាតុញៀនក្នុងស្រោមស្ករគ្រាប់ និងកិបក្នុងលុយ ត្រូវអាវុធហត្ថបង្រាបបាន នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរ ចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ស្ថិតភូមិចម្ការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងមូលដ្ធានស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការស្រុក បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យឈ្មោះ សេង សាវឿន ហៅ (ឈីញ)ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ បើកបររថយន្ត(បែនដឹកដី)ស្នាក់នៅភូមិឃុំខាងលើ ។

ដកហូតបានសម្ភាររួមមាន៖
-ម្សៅក្រាមពណ៌ស សរុប ចំនួន (១៩៥កញ្ចប់)ដែលដាក់បន្លំក្នុងស្រោមស្ករគ្រាប់ និងកិបក្នុងលុយ
-ដងខ្សៀសំរាប់ជក់ ធ្វើអំពីកែវ ចំនួន ២១ ខ្សៀ
-ទូរស័ព្ទ ប្រភេទ oppo ពណ៌ស្វាយចំនួន ០១គ្រឿង
-ជញ្ជៀន (ចំនួន២វង់) ត្បូងពណ៌ខ្មៅ ចំនួន០១ និង ជញ្ជៀនរូបក្ងោក លោហ:ធាតុ ពណ៌ក្រហម ចំនួន ១វង់
-ខ្សែក ពណ៌ក្រហមមានត្បូងខ្មៅ ចំនួន ០១ខ្សែ
-ខ្សែដៃ លោហ:ធាតុពណ៌ក្រហម ចំនួន ០១ខ្សែ
-នាឡិកាដៃពណ៌ក្រហម ខ្សែស្បែក ចំនួន ០១ខ្សែ
-ប្រាក់រៀល ចំនួន ៧៥០០០រៀល
-ថង់សម្រាប់ច្រកមួយចំនួនទៀត។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាត់ការបន្ត ៕

មតិយោបល់