ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ ៦ខ្នង ត្រូវខ្យល់កន្ត្រាក់បក់បោកខូចខាត នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១២និង១៦នាទី មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតដំបូលផ្ទះ របស់ប្រជាពលរដ្ឋចំនួន ០៦ខ្នង ស្ថិតនៅក្នុងភូមិបបេង ឃុំចំបក់ ស្រុកភ្នំស្រួច ដែលមានឈ្មោះដូចខាងក្រោម៖
1/ឈ្មោះ ឡុង ឆុន ផ្ទះទំហំ ៤មx៥ម ១ខ្នង របើកស័ង្កសីទាំងស្រុងអស់ ២៧សន្លឹក។
2/ឈ្មោះ សំ រតនះ ចំនួន ១ខ្នង របើកឆ័ត្រយ៉ាបខាងមុខទាំងស្រុង។
3/ឈ្មោះ ឆោម រ៉ាន ផ្ទះ ៦មx៨ម របើកដំបូលអស់សង្ក័សី ២៨សន្លឹក
4/ ឈ្មោះ ហែម ឈម ផ្ទះ ៤មx៥ម របើកសង្ក័សី ០៦សន្លឹក
5/ ឈ្មោះ ជូ ហូន ផ្ទះ ៤មx៦ម របើកសង្ក័សី ០៦សន្លឹក
6/ ឈ្មោះ ជូ និមល បង្គន់អណាម័យ និង រោងដាក់សម្ភារ:របើកសង្ក័សីអស់ ២២សន្លឹក

ក្នុងហេតុការណ៍ខាងលើនេះ ពុំមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ៕

មតិយោបល់