ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាតទាំងកណ្ដាលថ្ងៃ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវសុធារស ទល់មុខវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តស៊េរីទំនើប ៣គ្រឿង បុកបន្តកន្ទុយគ្នា មូលហេតុមិនទាន់ដឹង ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែងយករថយន្តដាក់ខាង ឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា។

សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្ត៕

មតិយោបល់