ព័ត៌មានជាតិ

ហេតុតែចង់បានលុយពេក! បុរសម្នាក់ ស៊ីឈ្នួលដឹកគ្រឿងញៀនទៅឲ្យគេ ជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង ៣០នាទីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យឈ្មោះ ឡុក ឡា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម និងម៉ូតូចំនួន ០១គ្រឿង។

តាមចម្លើយជនសង្ស័យ បានឲ្យដឹងថា រូបគាត់មិនជាអ្នកប្រើប្រាស់ ឬជួញដូរគ្រឿងញៀនទេ គ្រាន់តែស៊ីឈ្នួលដឹកយកឲ្យគេប៉ុណ្ណោះ មូលហេតុព្រោះតែចង់បានលុយពេក៕

មតិយោបល់