ព័ត៌មានជាតិ

យកគ្រឿងញៀនទៅលក់ ក្រែងបានចំណេញជក់ខ្លួនឯងផង សមត្ថកិច្ចតាមទាន់ឃាត់ខ្លួនយកមកប៉ុស្តិ៍

កណ្ដាលៈ កាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន ស្ថិតភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្សយ័ឈ្មោះ នង សុខា ហៅ ពែក ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖
-សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ice)ចំនួន១កញ្ចប់តូច ទម្ងន់ ០,១៤ ក្រាម ។
-ទូរស័ព្ទ១គ្រឿងម៉ាក iPhone 5 ។

ដំណើររឿង៖ នៅយប់កើតហេតុខាងលើ ប្រជាពលរដ្ឋបានរាយការណ៏ទៅផ្នែកជំនាញថា ជនសង្សយ័ខាងលើបានចែកចាយសារធាតុញៀន ត្រង់ចំណុចរោងអ្នកតាក្រហមក ភូមិផ្សារដែកក្រោម ។ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ សហការណ៏ជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលផ្សារដែក ចុះល្បាតត្រួតពិនិត្យ លុះមកដល់ចំណុចកើតហេតុ បានឃើញជនសង្សយ័នៅទីនោះមែន ហើយកម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួន និងចាប់យកវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសារភាពថា សារធាតុញៀនខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយលក់ក្នុងតម្លៃ ៤០០០០រៀល (បួនម៉ឺនរៀល) ហើយសារធាតុញៀននេះទិញពី ឈ្មោះ អាខ្មៅ មានទីលំនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ។

មូលហេតុដែលលក់៖ ព្រោះបានប្រើប្រាស់ខ្លួនឯងផង ហើយកន្លងមកធ្លាប់លក់ឲ្យមិត្តភក្រ័ ក្នុងភូមិដែរពេលណាមានគេតេមកទិញ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញ្ញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់