ព័ត៌មានជាតិ

ប្រើសារធាតុរួចបែកគំនិតផ្លោះរបង ចូលលួចលុយដល់ក្នុងបន្ទប់ ចេញមកវិញឆ្កែព្រុសផ្អើលម្ចាស់ចាប់បានម្នាក់

កណ្ដាល: នៅវេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ករណីអំពើលួច (លុយ)ចំណុចផ្ទះឈ្មោះ ទុំ ប្រុញ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ទុំ ប្រុញ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តដឹកកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ យឹម វណ្ណឌី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដើររោងការ មានទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួនធ្វើតេស្តរួចមានសារធាតុញៀន ក្នុងទឹកនោម) ។
វត្ថុតាងចាប់យក៖
-ប្រាក់រៀលចំនួន ១០ម៉ឺនរៀល ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុជនសង្ស័យខាងលើ និងមិត្តភក្ក្រ បាននាំគ្នាជិះម៉ូតូទៅទិញគ្រឿងញៀនពីភ្នំពេញ តម្លៃ
០២ម៉ឺនរៀល យកមកប្រើប្រាស់ នៅក្នុងព្រៃក្នុងភូមិស្វាយ ឃុំឈ្វាំង បន្ទាប់ពីប្រើប្រាស់រួចជនសង្ស័យ និងមិត្តភក្ក្រ បានបែកគ្នាមកផ្ទះរៀងៗខ្លួន ចំណែកជនសង្ស័យ បានទៅដេកលើគ្រែក្នុងផ្ទះរបស់ខ្លួន។ រហូតដល់វេលាម៉ោងកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចូលក្នុងបរិវេណ ផ្ទះរបស់ជនរងគ្រោះ ហើយឡើងតាមប្រឡោះលើទ្វារ លូនចូលទៅក្នុងបន្ទប់ របស់កូនជនរងគ្រោះឈ្មោះ ប្រុញ ប៊ុនហៀង ភេទប្រុស អាយុ ១៨ឆ្នាំ ដែលដេកបិទទ្វារតែមិនចាក់សោឡើយ ក្នុងពេលនោះជនសង្ស័យបានលួចយកលុយដែលទុកនៅលើ
ទូរស័ព្ទក្បែរខ្លួនជនរងគ្រោះនៅលើគ្រែដេក បន្ទាប់ពីធ្វើសម្មភាពលួចលុយបានហើយ បម្រុងលូនចេញតាមកន្លែងដដែលនោះមកខាងក្រៅវិញ ស្រាប់តែឆ្កែព្រុសយ៉ាងខ្លាំង ធ្វើឲ្យជនរងគ្រោះភ្ញាក់ពីដេកបើកទ្វារដើរមើលជុំវិញផ្ទះ និងក្នុងផ្ទះបានប្រទះឃើញជនសង្ស័យកំពង់ពួនក្បែរគ្រែកូនខ្លួនកំពុងដេក ភ្លាមនោះដែរជនរងគ្រោះបានស្រែកឆោរឡោថា៖ ចោរៗ ព្រម
ទាំងចាប់ឃាត់ខ្លួនជនសង្ស័យ និងបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ឈ្វាំង ទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋាបាលឈ្វាំង ចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ។

ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះជនរងគ្រោះ លួចយកលុយ ចំនួន ១០
ម៉ឺនរៀល ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់