ព័ត៌មានជាតិ

បើកបរមិនប្រកាន់ស្ដាំ រេចង្កូតទៅបុកម៉ូតូមន្ត្រីនគរបាល បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

កណ្តាលៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩ និង ១០នាទី លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូម៉ាក ស៊ីទី សេ១០០ ពណ៌ក្រហម ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ផេង ធី ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរកម្មករលីសែង មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (ស្លាប់) រួមដំណើរដោយឈ្មោះ សន យ៉ន ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (របួសធ្ងន់)​ មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ស៊ុយហ៊្សុយគីស្មាស់ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1.1798 ទិសដៅបញ្រ្ចាសគ្នា បើកបរដោយឈ្មោះ សុខ ឌឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមន្រ្តីនគរបាលប៉ុស្តិ៍ បណ្ដាលឲ្យរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យវៀតណាម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ខណៈប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់