ព័ត៌មានជាតិ

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ពលរដ្ឋ០១ខ្នង ​បណ្តាលឲ្យខូចខាត​គិត​ជា​ទឹកប្រាក់ ​ប្រហែល​ ៣,០០០​ដុល្លារ

បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ត្រង់​ចំនុច​ក្រុម​ទី​១៥​ ភូមិ​ព្រៃ​ទទឹង​២​ ឃុំ​ប​វេ​ល​ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​កើតឡើង​មួយ​លើក​ របស់​ពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ ឈួ​យ​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ ​រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ​។​

តាម​ការ​រាយការណ៍​ពី​សមត្ថកិច្ច​ បានអោយ​ដឹង​ថា​ ផ្ទះ​ឆាបឆេះ​ខាងលើ​មាន​ទំហំ​ ០៤​ម៉ែត្រ​ គុណ​និង​០៨​ម៉ែត្រ​ ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី​ ជញ្ជាំង​ស័ង្កសី​ ក្នុង​នោះ​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រហែល​ ៣,០០០​ដុល្លារ​ (​បី​ពាន់​ដុល្លា​)​ ដោយ​អគ្គិភ័យ​លេប​ត្របាក់​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​អស់ទាំង​ស្រុង ​។​

ករណី​នេះ​ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ​បាន​បញ្ជាក់​អោយ​ដឹង​ថា ​គ្រោះថ្នាក់​អគ្គិភ័យ​ខាងលើ គឺបណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ខណៈ​ពេល​ម្ចាស់ផ្ទះ​មិន​នៅ​ចាក់សោ​ចោល​ ។​ ក្នុង​នោះ​កម្លាំង​នគរបាល​ស្រុក​ប​វេ​ល​ បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន​ ទើប​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ទាំងស្រុង​ ដោយ​ច​ម្ងាយ​ផ្លូវ​ពី​កន្លែង​កើតហេតុ​ មក​ស្ថានីយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រហែល​០៤​គីឡូម៉ែត្រ​ ៕​

មតិយោបល់