ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! ករណីឃាតកម្មភ្លើងប្រចណ្ឌប្ដីយកកាំបិតអារ.កប្រពន្ធ រួចរត់ទៅចងកសម្លាប់ខ្លួន

ប៉ៃលិន: នៅវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ មានករណីឃាតកម្មមួយករណី បង្កឲ្យមនុស្សស្លាប់ម្នាក់ (ចងកសម្លាប់ខ្លួន) និងរបួសធ្ងន់ម្នាក់ ចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ។

ជនស្ស័យឈ្មោះ គង់ ញឹប ភេទប្រុស អាយុ ៤៧ឆ្នាំ ជាប្តី ស្លាប់ចងកសម្លាប់ខ្លួនឯងក្រោយប្រព្រឹត្តល្មើស ។
ជនរងគ្រោះឈ្មោះ វង្ស នឹម ភេទស្រី អាយុ ៥០ឆ្នាំ ជាប្រពន្ធរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។

ផ្អែកតាមតាមការបំភ្លឺររបស់កូនជនរងគ្រោះ បានឲ្យដឹងថា ឪពុករបស់ខ្លួនបានយកកាំបិតអារ.កម្តាយ បន្ទាប់មករត់មកចងកសម្លាប់ខ្លួនតែម្តង ។
យោងតាមការសន្និដ្ឋាន ជំហ៊ានដំបូង ករណីខាងលើមូលហេតុមកពីការប្រចណ្ឌ ។

បច្ចុប្បន្នកម្លាំងជំនាញកោសល្យវិច្ចយនៃស្នងការដ្ឋាន និងអធិការដ្ឋានកំពុងពិនិត្យ នៅកន្លែងកើតហេតុ និងសាកសព ៕

មតិយោបល់