ព័ត៌មានជាតិ

អ្នកវិទ្យាសាស្ត្រ​ដែល​កើត​ក្នុង​ឆ្នាំ ម្សាញ់ ដែល​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​

Alfred Nobel កើត​ថ្ងៃ ២១ ខែ ១០ ឆ្នាំ ម្សាញ់ ១៨៣៣ ។ គាត់​ជា​គីមី​វិទូ និង ជា​វិស្វករ​ល្បី​ឈ្មោះ​ម្នាក់ Sweden ។ គាត់​ជា​អ្នក​ដែល​បាន​រកឃើញ​រំសេវ ( Dynamite) ។ Alfred Nobel បាន​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​គាត់​ដែល​គាត់​បាន​រកបាន​សំរាប់ធ្វើ​ជា​វង្វាន់​ចំពោះ​អ្នកវិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​ដែល​មាន​ស្នាដៃ​ក្នុង​ការស្រាវជ្រាវ​ផ្តល់​ផលប្រយោជន៍​សំរាប់​មនុស្សជាតិ​។ គាត់​បាន​ទទួលមរណភាព​នូវ​ថ្ងៃទី ១០/១២/១៨៩៦ ។​
https://i1272.photobucket.com/albums/y389/domneng/01_zps49d31109.png
Wilhelm Conrad Roentgen ប្រសូត​ក្នុង​ឆ្នាំ ម្សាញ់ ឆ្នាំ ១៨៤៥ ។ គាត់​ជា​រូប​វិទូ​ជនជាតិ អាល្លឺម៉ង់ ។ នៅ​យប់​មួយ​ក្រោយពី​ចេញពី​បទ​ពិសោធន៍​គាត់​បាន​ចាំ​ថា គាត់​មិន​ទាន់​បាន​បិទ​ឧបករណ៍​ពិសោធន៍​មួយ​របស់​គាត់​ហេតុនេះ​គាត់​បាន​វិល​ត្រលប់​មក​កាន់​បទពិសោធ​ន៍​របស់​គាត់​វិញ នៅ​ពេល​មក​ដល់​បាន​ឃើញ​ពន្លឺ​ម្យ៉ាង​ដែល​គាត់​មិន​ដែល​បាន​ស្គាល់​ពី​មុន​មាន​ពណ៍​ស្វាយ​ចាំង​ពេញ​បទពិសោធន៍​របស់​គាត់ ។ ចាប់តាំងពី​ពេលនោះ​មក​គាត់​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​អំពី​រស្មី​នោះ គាត់​បាន​ចំនាយពេល​ជា​ច្រើន​ចំពោះ​ការស្រាវជ្រាវ​នោះ ។ គាត់​នៅក្នុង​បន្ទប់ពិសោធន៍​រយៈពេល ៤៩ ថ្ងៃ ដោយមាន​ប្រពន្ធ​របស់​គាត់​ជា​អ្នកផ្គត់ផ្គង់​បាយទឹក ។ ក្នុង​មួយ​ថ្ងៃៗ​គាត់​ចំនាយ​ពេល​ដែល​បន្តិចបន្តួច​សំរាប់​ការហូបចុក និង ធ្វើ​អនាម័យ​ខ្លួនប្រាណ​។ ការព្យាយាម​របស់​គាត់​បាន​ទ​ទូល​ជោគជ័យ គាត់​បាន​ដាក់​ឈ្មោះ​រស្មី​នោះ​ជា​បណ្តោះអាសន្ន​ថា រស្មី X ។ ក្នុង​ឆ្នាំ​១៩០១ Wilhelm Conrad Roentgen បាន​ទទួលពាន់​រង្វាន់​ណូបែល​រូបវិទ្យា ព្រោះតែ​របកគំហើញ​រស្មី X របស់គាត់​។ គាត់​បាន​ទទួលមរណភាព​ក្នុង​ឆ្នាំ ១៩២៣ ។​
https://i1272.photobucket.com/albums/y389/domneng/02_zps56d2ae94.png

Edward Anthony Jenner កើត ឆ្នាំ ម្សាញ់ ១៧៤៩ គាត់​ជា​វេជ្ជបណ្ឌិត​ជំនាញ​ខាង​វះកាត់ ជនជាតិ អង់គ្លេស ។ គាត់​ជា​អ្នក​ដែល​បាន​រកឃើញ​បច្ចេកទេស​ក្នុង​ការប្រើប្រាស់​វាក់​សាំង​ដើម្បី​ការពារ​ជំងឺឆ្លង​តាមរយៈ​វី​រ៉ុស​។ របកគំហើញ​របស់គាត់ បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​ក្នុង​ទ្វីប អ៊ឺរ៉ុប​ដែល​កំពុងតែ​ទទួលរង​ការ​រាតត្បាត​ពី​ជំងឺឆ្លង​។ គាត់​បាន​ទទួលមរណភាព​ថ្ងៃទី ២៦/០១/១៨២៣​។​
03
Alexander Fleming កើត​ក្នុង​ឆ្នាំ ម្សាញ់ ១៨៨១ ។ គាត់​ជា​វេជ្ជបណ្ឌិត ជា​ជីវ​វិទូ ហើយ​ជា​ឧ​សថការី ដ៍​ល្បីល្បាញ​ម្នាក់​ជនជាតិ ស្គត់​ឡែន​។ គាត់​ត្រូវបាន​គេ​ចាប់​ទុក​ជា​អ្នក​ដែល​បាន​ប្រើប្រាស់​ថ្នាំ​ផ្សះ​ដំបូង​គេ​លើ​ពិភពលោក​។ គាត់​បាន​ទទួលពាន់រ​ង្វាន់​ណូបែល​ជីវវិទ្យា​ក្នុង​ឆ្នាំ ១៩៤៥ នៅពេលដែល​គាត់​បាន​រកឃើញ និង ធ្វើការ​វិភាគ​ថ្នាំ penicillin សំរាប់​ប្រើប្រាស់​ក្នុងការ​ព្យាបាល​មនុស្ស​។ គាត់​បាន​ទទួលមរណភាព​ក្នុង​ឆ្នាំ ១៩៥៥​។
https://i1272.photobucket.com/albums/y389/domneng/04_zps9ca109e2.png
Charles Robert Darwin កើត​ក្នុង​ឆ្នាំ ម្សាញ់ ១៨០៩​។ គាត់​ជា​ជីវ​វិទូ​ដែល​ល្បីឈ្មោះ​បំផុត​ក្នុង​សតវត្ស​ទី ១៩ នៅ​ប្រទេស​អង់គ្លេស​។ គាត់​បាន​ធ្វើ​ការប្រកាស​អំពី​ទ្រឹស្តី​នៃ​ការវិវត្តន៍​របស់​សត្វ​លោក​ដោយ​មាន​ភស្តុតាង​អម​ជាមួយ​ដោយ​បាន​ចេញ​ផ្សា​ញ​ក្នុង​ឆ្នាំ ១៨៩៥ ។ ស្នាដៃ​បាន​ធ្វើឲ្យ​មាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង ការគិត​របស់​មនុស្ស​ជាតិ​អំពី​ការវិវត្ត​ន៏​របស់​សត្វលោក​។​គាត់​បាន​ទទួលមរណភាព​ក្នុង​ឆ្នាំ ១៨៨២ ។

https://i1272.photobucket.com/albums/y389/domneng/05_zpsba3b41b5.png
Luigi Galvani កើត​ក្នង​ឆ្នាំ ម្សាញ់ ឆ្នាំ ១៧៣៧ គាត់​ជា រូប​វិទូ​ផង​និង ជា ជីវ​វិទូ​ផង​។ គាត់​ជា​ជនជាតិ​អ៊ីតាលី​។ គាត់​មាន​ស្នាដៃ​ក្នុង​ការកសាង បង្កើត​វិស័យ​បច្ចេកទេស​អគ្គីសនី​។ ក្នុង​ឆ្នាំ ១៧៧១ គាត់​បាន​សង្កេតឃើញ​សាច់ដុំ​របស់​កង្កែប​មានកា​រក​ន្ទ្រា​ក់​នៅ​ពេល​ដែល​បាន​ចាក់​ម្ជុល​ត្រូវ​តាម​ចំនុច​របស់​វា ។ គាត់​បាន​និយាយថា​នោះ​គឺជា​ចរន្ត​អគ្គីសនី​ដែល​មាន​ក្នុង​ជីវិត​សត្វ​។ ដោយមាន​មូលដ្ឋាន​បែបនេះ​ទើប , Alessandro Volta បាន​បង្កើត​ថ្ម​គីមី​ដំបូង​គេ ហើយ​បាន​ដាក់ឈ្មោះថា Galvani ។ គាត់​បាន​ទទួលមរណភាព​ក្នុង​ឆ្នាំ ១៧៩៨៕
https://i1272.photobucket.com/albums/y389/domneng/06_zps3e4fa99d.png
​ប្រែ​សម្រួល​អត្ថបទ​ដោយ​លោក​៖​ម៉ៅ សុ​ខេន​

មតិយោបល់