ព័ត៌មានជាតិ

ម្សិលមិញ! ជនសង្ស័យ ធ្វើសក​ម្មភាពលួចកាបូប ២ករណី នៅវត្តភ្នំ

ភ្នំពេញៈ ការិយាល័យនគរបាលទេសចរណ៍ កាលពីម្សិលមិញ បានទទួលរឿង០២ករណី៖

១-នៅថ្ងៃសៅរ៍ទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ កម្លាំងការិយាល័យដែរឈរជើង នៅគោលដៅរមណីយដ្ឋានវត្តភ្នំ ទទួលបានកាបូបតូច១ ពីប្រជាជនខ្មែរ (ជាបណ្តាញអ្នកស្ម័គ្រចិត្ត) ដែលរើសបានវា បន្ទាប់ពីត្រូវបានជនសង្ស័យលូកហោប៉ៅ ហើយយកទៅបោះចោរក្នុងធុងសំរាម នៅជុំវិញបរិវេណវត្តភ្នំ រួចយកមកប្រគល់ជូនសមត្ថកិច្ច ដើម្បីស្វែងរកម្ចាស់។

២-នៅថ្ងៃសៅរ៍ទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង៣០នាទីល្ងាច កម្លាំងការិយាល័យដែលឈរជើង នៅគោលដៅរមណីយដ្ឋានវត្តភ្នំ បានទទួលកាបូបតូច១ទៀត ដែលត្រូវបានប្រជាជនខ្មែរ (ជាសន្តិសុខ) រើសបានរបស់ភ្ញៀវជនជាតិម៉ាឡេស៊ី ដែលត្រូវបានជនសង្ស័យយកទៅបោះចោរ មកប្រគល់ជូនសមត្ថកិច្ច ដើម្បីស្វែងរកម្ចាស់ ហើយសមត្ថកិច្ច បានយកកាបូបនោះ ទៅប្រគល់ជូនតំណាងបុគ្គលិកស្ថានទូតម៉ាឡេស៊ីវិញ ដើម្បីផ្សព្វផ្សាយបន្ត ។

ក្នុងកាបូបនោះមាន៖ អត្តសញ្ញាពប័ណ្ណប្រ/ជ, កាតក្រេឌិត, កាតធនាគារ និង ឯកសារមួយចំនួន ៕

មតិយោបល់