បើយោងតាមគេហទំព័របរទេសនានាដែលចុះផ្សាយនៅថ្ងៃទី ៣ ខែមករាឆ្នាំ ២០១៤ បានឲ្យដឹងថាក្មេងប្រុសម្នាក់ដែលទើបតែមានអាយុ ៤ ឆ្នាំ បានហែកលុយឪពុកម្តាយរបស់ខ្លួនដែលខំប្រឹងសន្សំជាយូរមកហើយនោះ។ ក្នុងពេលកន្លងមកអាណាព្យាបាលទាំងពីរនេះតែងតែបណ្តោលឲ្យកូនប្រុសរបស់ខ្លួនហែកក្រដាសចាស់លែងនៅពេលដែលគាត់យំ។ មកដល់ពេលថ្មីៗនេះអ្នកទាំងពីរបានឲ្យកូនលេងនៅលើគ្រែដែលស្ថិតនៅក្នុងបន្ទប់ដេក ពេលនោះស្រាប់តែគាត់បានរកឃើញប្រអប់ដាក់សន្សំមួយ។ ដោយសារតែធ្លាប់ហែកក្រដាសលេងក្មេងប្រុសតូចនោះបានហែកលុយទាំងអស់ចោល ដែលមានតម្លៃសរុបប្រមាណជា ២៨៧,០០០ យន់។ ប្តីប្រពន្ធនេះត្រូវបានគេស្គាល់ថារស់នៅក្នុងខេត្ត Shaanxi ប្រទេសចិន មានការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើដែលបណ្តែតបណ្តោយឲ្យកូនហែកក្រដាសលេងរហូតដល់ហែកទាំងលុយដែលខំប្រឹងសន្សំមករាប់ឆ្នាំ។ លោកស្រី Liu Fan វ័យ ២៨ ឆ្នាំមានប្រសាសន៍ថាលុយទាំងនេះគឺជាកំលាំញើសឈាមរបស់គាត់ដែលខំប្រឹងរកសម្រាប់ទិញផ្ទះល្វែងនៅក្នុឆ្នាំថ្មី តែពេលនេះត្រូវរលាយគ្មានលស់៕
ព័ត៌មានជាតិ
មតិយោបល់