ព័ត៌មានជាតិ

ជិះម៉ូតូបុកគោយន្តបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់ នៅស្រុកក្រគរ

ពោធិ៍សាត់:​ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មនុស្ស ៥នាក់រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ ២ករណី ជិះម៉ូតូបុកគោយន្ត១ករណីនិងជិះម៉ូតូបើកវាជែងជ្រុលចង្កូតទៅបុកកង់មុខគោយន្ត ១ករណី។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រីឯវត្ថុយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់