ព័ត៌មានជាតិ

ជនសង្ស័យ43នាក់ដែលជាមុខសញ្ញា វាយ កាប់ ចាក់ ធាក់ ប្លន់យកម៉ូតូត្រូវសមត្ថកិច្ចឃាត់បាន

កំពង់ស្ពឺៈ ការបង្ក្រាបបទល្មើស វាយ កាប់ ចាក់ ធាក់ ប្លន់យកម៉ូតូ ក្នុងរយ:ពេល2ខែ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ខែមករា ឆ្នាំ២០២០ នេះ នគរបាលខេត្តកំពង់ស្ពឺ សហការណ៍បង្ក្រាប នគរបាលខេត្តកំពង់ឆ្នាំង បានចំនួន4លើក មុខសញ្ញាចំនួន43នាក់ និងរកឃើញម៉ូតូជូនជនរងគ្រោះវិញបានមួយចំនួន ។
កត់សំគាល់ មុខសញ្ញាទាំងនោះ ក្មេងស្ទាវ ដើរចោលផ្ទះ បោះបង់ចោលការសិក្សា ប្រើប្រាស់គ្រឿងញៀនស្រវ៉ឹង ពួកគេយកផ្ទះសំណាក់ និង ក្លឹបរាត្រីជាទីជម្រក ៕

 

មតិយោបល់