ព័ត៌មានជាតិ

ប្រធានគណៈកម្មាការវត្តទួលស្លែង ជិះម៉ូតូទៅទុកក្នុងវត្ត ត្រូជនសង្ស័យម្នាក់លួចហើយជិះគេចខ្លួនបាត់ស្រមោល

កណ្ដាល: មានករណីជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូ កាលពីវេលាម៉ោង៩ និង ៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងវត្តទួលស្លែង ស្ថិតភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សេ ស្រ៊ាង ភេទប្រុស អាយុ ៧១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/ឃុំកើតហេតុ មុខរបរ ប្រធានគណ:កម្មាការវត្តទួលស្លែង។
ជនសង្ស័យឈ្មោះ ឈួន សុភាព ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១ គ្រឿងម៉ាក ហុងដា ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FH-7115។

ដំណើររឿង៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះខាងបានជិះម៉ូតូចេញពីផ្ទះមកវត្ត ហើយយកទៅទុកនៅមុខកាំជណ្តើរសាលាធម្មសភា មួយសន្ទុះក្រោយជនរងគ្រោះក៏ចុះមកវិញស្រាប់តែមិន
ឃើញម៉ូតូ ក៏ដើររកម៉ូតូនៅក្បែរៗនោះតែមិនឃើញ រួចបានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវរកមុខសញ្ញា ទើបដឹងថា ជនសង្ស័យជិះម៉ូតូឡើងទៅភ្នំពេញបាត់ទៅហើយ។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

មតិយោបល់