ភ្នំពេញៈ យោងតាមផេកផ្លូវការរបស់ ស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា ស្ថានទូតបាំរាំងប្រចាំកម្ពុជា សូមសម្តែងមរណទុក្ខចំពោះក្រុមគ្រួសារសព និងអាជ្ញាធរកម្ពុជា បន្ទាប់ពីមានការវាយប្រហារ កាលពីថ្ងៃទី៨ ខែឧសភា នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ដែលបានបណ្តាលឲ្យទាហានមួកខៀវកម្ពុជា៤នាក់ បាត់បង់ជីវិត។
វាជាការចាំបាច់ ដែលត្រូវស្វែងរកអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដើម្បីនាំខ្លួនពួកគេទៅកាត់ទោសតាមច្បាប់។
ក្នុងនោះដែរ ប្រទេសបារាំងសូមសម្តែងការគាំទ្រសារជាថ្មី ដល់បេសកកម្មរបស់កងទ័ពមួកខៀវអង្គការសហប្រជាជាតិ ក្នុងការរក្សាស្ថិរភាពនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល និងការពារប្រជាជនស៊ីវិល៕
មតិយោបល់