ព័ត៌មានជាតិ

ជនសង្ស័យចំនួន៣នាក់ ចែកចាយសារធាតុញៀន ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពី​វេ​ល​ម៉ោង​ ២​ និង​ ៤៥​នាទី​រសៀល​ ថ្ងៃ​ទី​២​ ខែកុម្ភ:​ ឆ្នាំ​២០២០​ ស្ថិត​ភូមិ​១​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ កម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។​

ជនសង្ស័យទាំង​៣​នាក់​រួម​មាន​៖​
១/ឈ្មោះ​ ហ្សិត​ អាន់​សេរី​ ភេទ​ប្រុស​ អាយុ ​២០​ ឆ្នាំ​ ។​
២/ឈ្មោះ​ សុខ​ រ៉ា​វី​ ភេទ​ប្រុស​ អាយុ​ ៣៦ ​ឆ្នាំ។
៣/ឈ្មោះ​ ទេព​ នាង​បុត្រ​ ភេទ​ប្រុស​ អាយុ​ ២៧ ​ឆ្នាំ​។
អ្នកទាំង​៣​នាក់​ មានមុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួលត្រង់​ចំណុច​ខាងលើ​។​

​វត្ថុ​តាង​ដកហូតបានរួម​មាន​៖​
-សារធាតុញៀន​០៩​កញ្ចប់​ធំ​ល្មម​ និង​១៦​កញ្ចប់​តូច​
-ជញ្ជីង​ថ្លឹង​សារធាតុញៀនចំនួន១​
-កាំបិត​កែ​ច្នៃ​ ១​ដើម​ និង​សម្ភារ:​​មួយ​ចំនួន​ទៀត​ ។​

បច្ចុប្បន្ន ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​តាម​នីតិវិធី​៕


មតិយោបល់