ភ្នំពេញៈ កាលពីវេលាម៉ោង ៨ និង ១៥នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥៦៦ ស្ថិតសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីរថយន្តបុគ្គលិកមន្ទីរពេទ្យសំរាកព្យាបាល និង សម្ភព ហ៊្សូលី ចតមិនប្រយ័ត្នបណ្ដាលឲ្យថយក្រោយទៅរអិលប៉ះរថយន្ត Ford ស៊េរីទំនើប ពាក់ផ្លាកលេខ កម្ពុជា B-MEY968 បង្កការខូចខាតយ៉ាងខ្លាំង។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានចរចាគ្នាដោយខាងជនបង្កសម្រេចសងសំណង២៨០០ដុល្លាទៅខាងភាគីរងគ្រោះដើម្បីចញ្ចប់រឿង៕
មតិយោបល់