ភ្នំពេញៈ កាលវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ មានករណីប្រជាពរដ្ឋប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងផ្ទះជាន់ទី៣ មានសភាពហើមស្អុយរលួយទៅហើយ។ ទីតាំងកើតហេតុ តាមបណ្ដោយផ្លូវ១៦៨ផ្ទះលេខ៤៦Eoz ក្រុម៣៧ សង្កាត់អូឫស្សី១ខណ្ឌ៧មករា។
សពរងគ្រោះមានឈ្មោះ ឌួង ពុទ្ធា ភេទស្រីអាយុ៤៩ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។
តាមប្រភពពីប្រជាពរដ្ឋ ដែលរស់នៅក្បែរនោះ បានឲ្យដឹងថា ដោយមានការធុំក្លិនស្អុយភាយៗ ស្ទើរទ្រាំពុំបាន ដោយមានការសង្ស័យរូបគាត់ បានឡើងទៅជាន់ទី៣អើតមើល ស្រាប់តែឃើញស្ត្រីម្នាក់ ដេកស្លាប់លើពូកមានសភាពហើមស្អុយរលួយ មិនដឹងជាគាត់ដេកស្លាប់រយៈពេលប៉ុន្មាន ថ្ងៃនោះទេ ហើយក៏បានរាយការណ៍ ទៅសមត្ថិច្ចមូលដ្ឋាន ឲ្យចុះមកដល់កន្លែងកើត ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើកោសល្យវិច័យ សន្និដ្ឋានថា សពជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយ ដឹកសពទៅតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីទាក់ទងរកសាច់ញ្ញាតិ មកទទួលសពធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់