ព័ត៌មានជាតិ

មិនដឹងខឹងរឿងអ្វី ប្អូនវាយបងបែកក្បាលហូរឈាមស្រោចពេញខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ៧ និង ៣០នាទី ប៉ុស្ដិ៏នគរបាលរដ្ឋបាទួលស្វាយព្រៃទី១ បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ហិង្សា ត្រង់ចំណុចផ្ទះលេខ២១៤ ផ្លូវ៣៥៨ ក្រុមទី៣៣ ស្ថិតភូមិទី៤ ប៉ុស្តិទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៊ុន រហ័ស ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរនៅផ្ទះ រងរបួសបែកក្បាលហូរឈាមនិងរបួសកំភួនដៃឆ្វេង។
ជនសង្ស័យឈ្មោះ ប៊ុន បញ្ញា ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់