ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ សង្ស័យបើកម៉ូតូក្នុងស្ថានភាពស្រវឹងបណ្តាលឲ្យដួលដោយខ្លួនឯង

កំពង់ធំ: នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិត្រាចន ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរបង្កដោយខ្លួនឯង បណ្ដាលឲ្យស្លាប់០១នាក់(ប្រុស) និងខូចខាតម៉ូតូ០១គ្រឿង៖
ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខ ព្រះវិហារ 1A.5000 បើកបរ ដោយឈ្មោះ សួង សៅ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ នៅភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។
មូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង។
វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក។
ក្រោយកើតហេតុសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើ​បុណ្យតាមប្រពៃណី៕

 

មតិយោបល់