ព័ត៌មានជាតិ

រថយន្តស៊ាំយុងពន្លះម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង

កំពង់ធំ: នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៩ និង ២៥នាទី តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ ត្រង់ចំណុចវាលសសៃ ស្ថិតភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូនិងរថយន្ត។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ស៊ាំយុង ពណ៌ខៀវ គ្មានផ្លាកលេខ ដឹកកំណាត់ឈើ ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ តុន ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរបើករថយន្ត រស់នៅភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកតាំងគោក ខណ:មកដល់ចំណុចខាងលើក៏មានម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1J-8559 ឆ្លងកាត់ពីលិចទៅកើត បើកបរដោយឈ្មោះ សំ អាត ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកតាំងគោក បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់