ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ចេញឆក់ ត្រូវនារីក្លាហ៊ានជាជនរងគ្រោះ ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាលៈ នៅវេលាម៉ោង១ និង ៤៨នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥១ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ម៉ី វិច្ឆិកា ហៅរីណា ភេទស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចាក់ភ្លេងខារ៉ាអូខេ ស្នាក់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ សាក់ ផៃរ័ត្ន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ រស់នៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកបើកម៉ូតូ)។
២/ឈ្មោះ រស់ មករា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកឆក់ទូរស័ព្ទ)។

សម្ភារៈបាត់បង់៖ ទូរស័ព្ទម៉ាក OPPO A5S មួយគ្រឿង។
វត្ថុតាងដកហូត៖
-ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ គ្មានផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន 9499314 ជារបស់ជនសង្ស័យ។
-ទូរទ័ព្ទចំនួន៣គ្រឿង ម៉ាកអិនចុចពិល១គ្រឿង ម៉ាក់OPPO(A5S)ចំនួន០២គ្រឿង។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានដើរពីហាងជួបហេងមកផ្ទះតាមផ្លូវជាតិលេខ៥១ លុះជិតដល់បន្ទប់ជួលស្រាប់តែជនសង្ស័យជិះម៉ូតូមកដល់ឆក់ទូរស័ព្ទ រួចជិះរត់គេចទៅតាមផ្លូវលេខ៤១ ខណៈនោះជនរងគ្រោះហៅអ្នកដំណើរតាមផ្លូវជិះដេញចាប់បាន ហើយយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធី៕

មតិយោបល់