ព័ត៌មានជាតិ

ម៉ូតូបុករថយន្តកែច្នៃឆ្លងផ្លូវស្លាប់នគរបាលម្នាក់ពេលបញ្ជូនដល់មន្ទីពេទ្យ

កំពង់ធំ:ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង២០និង១៥នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវចូលខ្លោងទ្វារវត្តរលួល ភូមិសំរោង សង្លាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុករថយន្តកែច្នៃបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់និងខូចខាតម៉ូតូ ០១គ្រឿង។

ម៉ូតូម៉ាកហុងកុងឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1D​ 5396បើកបរផ្លូវត្រង់ពីត្បូងទៅជើងដោយឈ្មោះ សុខដារី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនគរបាលរស់នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ”ភ្នំពេញ”បានស្លាប់។

រថយន្តកែច្នៃបើកបរឆ្លងកាត់ផ្លូវពីកើតទៅលិចបើកគេចខ្លួនពីកន្លែងកើតហេតុបាត់
សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរក។វត្ថុតាងម៉ូតូយករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្រយ៉ូវ៕

មតិយោបល់