ព័ត៌មានជាតិ

លឺសំឡេងគ្រាប់កាំភ្លើងស្មានថា សំឡេងផាវ ស្អែកឡើងឃើញប្អូនដេកស្លាប់!

ប៉ៃលិនៈ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតមួយបានកើតឡើង ដោយមានបុរសម្នាក់ បានយកកាំភ្លើងកែច្នៃប្រភេទខ្លីមកបាញ់សម្លាប់ខ្លួន នៅចំណុចភ្នំរាំង ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សាកសពជនរងគ្រោះឈ្មោះ ធឿន ថុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ។

យោងតាមការសាកសួរពីឈ្មោះ ង៉ែត សុខនី ភេទប្រុស អាយុ ៤៧ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង១០យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ខ្លួនបានលឺសំឡេងផ្ទុះអាវុធ តែស្មានតែជាសំឡេងផាវ លុះមកដល់ស្អែកឡើងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាចឈ្មោះ ធឿន ថុល ភេទស្រី ត្រូវជាបងស្រីរបស់សាកសពបានយកសម្លរទៅឲ្យប្អូន ពេលដើរទៅដល់ស្រែកហៅប្អូន តែមិនឃើញមានមនុស្ស ខ្លួនក៏បានមើលតាមប្រហោងជញ្ជាំងផ្ទះស្រាប់តែឃើញសាកសពប្អូនប្រុសរបស់គាត់ ដេកស្លាប់ស្តូកស្តឹងតែម្តង។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានអះអាងថា គឺជាការធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់