ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សជាច្រើននាក់ ករណីចុះបង្រ្កាបទីតាំងជល់មាន់ នៅក្រុងបាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោង ១៥និង ៤៥នាទីថ្ងៃទី ៩ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ( ភ្នាល់ជល់មាន់ដាក់ប្រាក់) មួយកន្លែង និងនាំខ្លួនអ្នកប្រព្រឹត្ត ចំនួន ០៦នាក់ ។

វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូចំនួន ២២ គ្រឿង
– សង្វៀនជល់មាន់ចំនួន ០២
– មាន់ជល់ចំនួន ០៣ក្បាល
– ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន ០១
– ឆ្នាំងដាំទឹក សម្រាប់ស្អំមាន់ ចំនួន ០១
– ប្រាក់ខ្មែរ ចំនួន ១៥ ម៉ឺនរៀល

បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការសាកសួរអ្នកប្រព្រឹត្តិ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់