ព័ត៌មានជាតិ

រន្ធត់! កំពុងអង្គុយកោរពុកមាត់សុខៗ ស្រាប់តែជនសង្ស័យ ដកកាំបិតពីចង្កេះកាប់យកៗ នៅស្រុកកៀនស្វាយ

កណ្ដាល: កាលពីថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីយប់ មានករណីហិង្សាដោយចេតនា ត្រង់ចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សោម សុខឃៀ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសក្បាលនិងស្មាស្តាំ)។
ជនសង្ស័យឈ្មោះ តា ជាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (គេចខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន។

សភាពរឿងហេតុ៖ ថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានអង្គុយនៅក្នុងរោងកាត់សក់របស់ឈ្មោះ កែវ វណ្ណី ភេទប្រុស (ជាងកាត់សក់)ពេលជនរងគ្រោះកំពុងអង្គុយកោរពុកមាត់ ស្រាប់តែជនសង្ស័យបានជិះម៉ូតូម៉ាកនិច(nex)មិនចាំពណ៌ មិនស្គាល់ផ្លាកលេខមកដល់បានឈប់ម៉ូតូរួចដកកាំបិតប៉័ងតោពីចង្កេះដើរចូលសំដៅទៅរកជនរងគ្រោះ ដោយមិនសួររកហេតុផលទេគឺចូលកាប់យកៗ លើជនរងគ្រោះចំនួន០៣ កាំបិត(ត្រូវក្បាលដេរ៥ថ្នេរ និងត្រូវស្មាដេរចំនួន ៤ថ្នេរ) បណ្តាលឲ្យរបួសធ្ងន់ និងកាប់ម៉ូតូជនរងគ្រោះ០១កាំបិតទៀត បណ្តាលឲ្យដាច់ក្បាំងមុខចំហៀងខាងស្តាំ រួចហើយជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនបាត់ ដោយយកកាំបិតទៅជាមួយ ។
លុះដល់ព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ ម៉ោង ៨និង៤៥នាទី ទើបបានម្តាយជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ។

ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងជំនាញ និងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យ(គេចខ្លួន) និងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់កាតាមនីតិវិធី៕

មតិយោបល់