ព័ត៌មានជាតិ

ធ្លាប់លួចនៅថៃជាប់ពន្ធនាគារ៣ឆ្នាំហើយ មិនរាងចាលមកខ្មែរលួចទៀត ត្រូវកម្លាំងជំនាញចាប់ក្របួច

កណ្ដាលៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ស្រុក​កណ្តាលស្ទឹង​ ឃាត់​ខ្លូ​ន​ជនសង្ស័យ​ម្នាក់​ ករណី​អំពើ​លួច​(​លុយ​)​ និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​ ​ត្រង់​ចំណុច​ផ្ទះ​បុណ្យសព​ ស្ថិតភូមិ​ឃ្មុ​ត​ ឃុំ​បា​គូរ​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ នៅ​វេលា​ម៉ោង​ ៣ ​និង​ ៥៥​នាទីរំលងអធ្រាត្រឈានចូល​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ។​

ជន​រង​គ្រោះ​ឈ្មោះ​ ចេ​ កញ្ញា​ ភេទ​ស្រី​ អាយុ​ ៤៨​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ គ្រូបង្រៀន​ ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ ភូមិ​ព្រែក​តាឡុ​ង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​
​ជនសង្ស័យ​ឈ្មោះ​ អៀង​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ ​២៨ ​ឆ្នាំ​ រស់នៅភូមិ​ក្រគរ​ ឃុំ​ក្ររ​គ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ​មុខរបរ​ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​)​ (​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ​ ០៣​ឆ្នាំ​ ពី​បទ​អំពើ​លួច​ (​កាច់ក​ម៉ូតូ​)​ ។​

​វត្ថុ​តាង​រួម​មាន​៖​
-​កាំភ្លើងខ្លី​ម៉ាក​ K59​ ចំនួន​០១​ដើម​
-​បង់​ចំនួន​០១​ -​គ្រាប់​ចំនួន​ ០៥​គ្រាប់​
-​ស្រោម​កាំភ្លើង​ចំនួន​០១​
-​ទួ​ណឺ​វី​ស​ដង​ជ័​រ ចំនួន​០១​
-​កូនសោ​អក្សរ​L​ និង​ដែក​ចុង​ស្រួច​ សំរាប់​កាច់ក​ ម៉ូតូ​ចំនួន​០១​
-​ដែកកេះ​ចំនួន​០២​ -​ទូរ​សព្ទ័​ដៃ​ម៉ាក​ ណូ​គា​អិន​ចុច​ពិល ​ពណ៌​ស​ ចំនួន​ ០១​គ្រឿង​
-​កាបូបដៃ​ពណ៌​ផ្កាឈូក​ចំនួន​ ០១​ និង​ខ្សែ​កាស​ចំនួន​ ០១​ (​របស់​ជនសង្ស័យ​)​
-​ប្រាក់​រៀល​ ១,៦៥,០០០៛​ ប្រាក់​ដុល្លារ​ ១៥០​ដុល្លារ​
-​ទូរ​សព្ទ​ដៃ​ម៉ាក​សាំ​ម​សុង​ ពណ៌​ខ្មៅ​ ០១​គ្រឿង​
-​កាបូបស្ពាយ​ពណ៌​ សូកូឡា​ ០១​ និង​កាបូបដៃ​ ០១​ (​របស់​ជន​រង​គ្រោះ​)​ ។​

សំភារ​ខូចខាត​ និង​បាត់បង់​៖​
-​ប្រាក់​រៀល​ ៣៥០.០០០​រៀល​ ប្រាក់​ដុល្លារ​១៥០​ដុល្លារ​
-​ទូរ​សព្ទ​ដៃ​ម៉ាក់​សាំ​ម​សុង​ ពណ៌​ខ្មៅ​១​គ្រឿង​ ។​

បច្ចុប្បន្ន​ជនសង្ស័យ​បាន​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ៕

មតិយោបល់