ព្រះវិហារៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ដូនទុន បានចុះត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅផ្សារឆែប ក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– ទឹកក្រូច ចំនួន ០៨ដប ស្មើនឹង ១៧.២៨លីត្រ
– ទឹកស៊ីអ៊ីវ ចំនួន ០៥ដប ស្មើនឹង ២.៥លីត្រ
– ទឹកត្រីកោះកុង ចំនួន ១៨ដប ស្មើនឹង ៩លីត្រ
– ទឹកត្រី ចំនួន ១៣ដប ស្មើនឹង ៦.៥លីត្រ
– ទឹកសៀង ចំនួន ២០ដប ស្មើនឹង ១០លីត្រ
– ទឹកខ្មេះ ចំនួន ០៦ដប ស្មើនឹង ៣លីត្រ
– ទឹកស៊ីរ៉ូ ចំនួន ០៨ដប ស្មើនឹង ៦លីត្រ
– ប័រ ចំនួន ០៥ប្រអប់ ស្មើនឹង ០.៤គីឡូក្រាម
– តៅហូកែវ ចំនួន ០២កែវ ស្មើនឹង ០.៦គីឡូក្រាម
– ត្រីខ ចំនួន ០៣កំប៉ុង ស្មើនឹង ០.៤៦៥គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ៥៤.២៨លីត្រ និង ១.៤៦៥គីឡូក្រាម។
បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅដុតកម្ទេចចោលភ្លាមៗ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់