កណ្តាលៈ កាលពីវេលាម៉ោង១១ និង២០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេនវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីមនុស្សលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ អាត បញ្ញា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ដំណើររឿង៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ និងសិស្សនៅក្នុងវិទ្យាល័យ ហ៊ុន សែន សិរីដីដុះទាំងអស់ បាននាំគ្នា ធ្វើពលកម្មសម្អាត នៅក្នុងសាលា រហូតដល់ម៉ោង១១នាទីព្រឹក លោកគ្រូអ្នកគ្រូ បានឲ្យសិស្សទាំងអស់ទៅផ្ទះរៀងៗខ្លួន តែនៅសល់ជនរងគ្រោះ និងមិត្តភក្តិរៀនជាមួយគ្នា០៤នាក់ទៀត៖
ទី១.ឈ្មោះ ហឿង ម៉េងហុង ភេទប្រុស អាយុ១៣ឆ្នាំ
ទី២.ឈ្មោះ ផល សុខេម ភេទប្រុស អាយុ១៣ឆ្នាំ
ទី៣.ឈ្មោះ ប៊ិន សុធារិទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ
ទី៤.ឈ្មោះ វុទ្ធី លីសៀវមិញ ភេទប្រុស អាយុ១៤ឆ្នាំ។
ពួកគេមិនទាន់ទៅផ្ទះទេ បាននាំគ្នាទៅលេងនៅមាត់ស្រះ ទំហំ ៥៥ x៨០ម៉ែត្រ (ជម្រៅ៥ម៉ែត្រ)។ បន្ទាប់មកជនរងគ្រោះ បានចុះលេងទឹកក្នុងស្រះតែម្នាក់ឯង ហើយបានទ្បើងមកវិញ ក៏ទាញឈ្មោះ ហឿង ម៉េងហុង និង ឈ្មោះ ផល សុខេម ចូលទៅក្នុងស្រះជាមួយ ដែលបណ្តាលឲ្យលង់ទឹកទាំងអស់គ្នា ឃើញដូច្នេះឈ្មោះ ប៊ិន សុធារិទ្ធ និងឈ្មោះ វុទ្ធី លីសៀវមិញ បានយកថ្នោលឫស្សី ដែលនៅមាត់ស្រះហុចឲ្យអ្នកទាំងបីនោះតោង តែជួយបានតែឈ្មោះ ហឿង ម៉េងហុង និងឈ្មោះ ផល សុខេម ប៉ុណ្ណោះ ចំណែកជនរងគ្រោះ បានលិចចូលទៅក្នុងស្រះបាត់រាវរកមិនឃើញ។
លុះរហូតដល់ម៉ោង១៣ និង៥២នាទី ទើបបងប្អូនសាច់ញៀត ជួយចុះរាវរកឃើញ រួចស្រង់យកមកលើគោក ដោយជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានដំណឹងនវ ផ្នែកជំនាញកោសល្យវិច័យស្រុកកៀនស្វាយ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ ចុះទៅដល់ផ្ទះរបស់ជនរងគ្រោះ ធ្វើការពិនិត្យទៅលើជនរងគ្រោះ ឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសាលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឲ្យទៅគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់