កណ្ដាលៈ មានករណីរំលោភលើសេចក្ដីទុកចិត្តមួយកើតឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៣០នាទី ត្រង់ចំណុចមុខសាលាបឋមព្រែកសំរោង ស្ថិតភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ដា ឧត្តម ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ សាត មុន្នីកូនីន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន )។
សម្ភារៈបាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1FA-1079។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកដល់មុខសាលា
រៀនបឋមព្រែកសំរោង បានជួបនឹងជនសង្ស័យ បន្ទាប់មកជនសង្ស័យបានសុំខ្ចីម៉ូតូពីជនរងគ្រោះដោយប្រាប់ថា ជិះទៅទិញក្រដាសជូតមាត់មួយភ្លែត រួចក៏ជិះទៅបាត់រហូត ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអត្តរាគមន៍ លុះមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ទើបជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរ ជនសង្ស័យសារភាពថា ខ្លួនយកម៉ូតូទៅបញ្ចាំបានលុយ២០០ដុល្លារហើយលុយដែរបានមកយកទៅស៊ីចាយអស់ហើយ ទើបកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់