ខុសពីនារីភាគច្រើន ដែលក្រោយលែងប្ដីរមែងខូចចិត្ត និងក្លាយជានារីទន់ជ្រាយ សម្រាប់ តារាហ្វេសប៊ុក អ្នកនាង Love Riya បែរជាកាន់តែលូយឆាយ កាលីប និង ធ្វើខ្លួនស្អាតៗ ស្ទីលប្លែកៗ បង្ហាញពីភាពរឹងមាំ និង ទាក់ទាញខ្លាំង។ អ្នកនាងត្រូវគេឃើញមានមុខ ភ្ជាប់ជាមួយអ្នកសិល្បៈ យ៉ាងសកម្មក្រោយពេលលែងប្ដី ដោយឧស្សាហ៍ឡើងកម្មវិធីទូរទស្សន៍យ៉ាងកាលីប ដូចអ្នកសិល្បៈអាជីពផង ចាប់តាំងពីអ្នកនាង និងស្វាមីរូបសង្ហាបាក់បែកគ្នាជាសាធារណៈ។
អ្នកនាង Love Riya បញ្ជាក់ក្នុងឱកាសដឹកនាំបវរកញ្ញា Miss Planet Russia មកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៨ កុម្ភៈថា ក្រោយពេលលះលែងស្វាមីភ្លាមៗ អ្នកនាងមានអារម្មណ៍ខ្មាស់ញាតិ និង ពិបាកធ្វើចិត្ត ប៉ុន្តែនៅក្នុងពេលនេះ អ្នកនាងមានកម្លាំងចិត្តវិញហើយ បន្ទាប់ពីត្រូវបានបណ្ដាកម្មវិធីជាពិសេសគឺទូរទស្សន៍ CTN អញ្ជើញអោយឡើងឆាកជាហូរហែរ ដែលធ្វើអោយអ្នកនាងសប្បាយចិត្ត។ អ្នកនាងថា ខ្លួនកាន់តែមានសកម្មភាពជាមួយផលិតករ និង តារាសិល្បៈ ប៉ុន្តែអ្នកនាងនៅមិនទាន់ចាត់ទុកថា ខ្លួនគឺជាអ្នកសិល្បៈនៅឡើយទេ ដោយសារតែអ្នកនាងមិនទាន់មានស្នាដៃសម្ដែង ឬ ការងារសិល្បៈជាដុំកំភួន។ អ្នកនាង កាន់តែសប្បាយចិត្ត បន្ទាប់ពីត្រូវបានគណកម្មការ Miss Planet International 2020 ជ្រើសជាសមាជិកគណៈកម្មការមួយរូប សម្រាប់ការប្រកួតនៅខែ៥ខាងមុខ។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថា ខ្លួនស្រទ្បាញ់សិល្បៈ និងស្វាគមន៍រាល់កម្មវិធីនានា ដែលចង់អោយអ្នកនាងបង្ហាញសមត្ថភាព។
គួរបញ្ជាក់ថា អ្នកនាង Love Riya នៅតែកត់សម្គាល់ថា ហ៊ឺហាឡូយឆាយ គ្រប់ពេលបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈ និងសប្បុរសធម៌ បើទោះជាមុននេះអ្នកនាងខូចចិត្ត។ អ្វីដែលសំខាន់ គឺអ្នកនាងនៅតែរឹងមាំ និង ស្រស់ស្អាតផូរផង់មិនខុសពីក្នុងពីហ្វេសប៊ុក៕
មតិយោបល់