ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចលុយ ចំនួន 13200$ នៅកន្លែងម៉ាស្សា

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួន ជន សង្ស័យម្នាក់ ករណី លួចលុយកន្លែងម៉ាស្សាកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ នៅវេលាម៉ោង១០និង៣០នាទីយប់ ត្រង់ចំណុចផ្ទះជួលលេខ 8Eoផ្លូវ១១៨ ភូមិ២ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ររាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ សៅ រិទ្ធ ហៅវ៉ាវ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បេីក ហាង ម៉ាស្សា

ជនរងគ្រោះ ឈ្មោះ Jeon gwangho ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ កូរ៉េ ស្នាក់នៅសណ្ឋាគារ River star សង្កាត់ ផ្សារ កណ្ដាល ទី ១ ខណ្ឌដូនពេញ ររាជធានីភ្នំពេញ ។

តាមប្រភព័ត៌មាននៅថ្ងៃទី ២៧ខែ កុម្ភ: ឆ្នាំ ២០២០ វេលាម៉ោង៨និង៣០នាទី ជនរងគ្រោះ បាន ចូល ទៅ ម៉ាស្សា ដែល មាន ទីតាំង ផ្ទះលេខ 8Eo ផ្លូវ ១១៨ ភូមិ ២ សង្កាត់ ផ្សារ កណ្ដាល ទី ១ ខណ្ឌដូនពេញ ពេល ដែល ចូល ដល់ កន្លែង គ្រែ ម៉ាស្សា ជន រងគ្រោះ បានដោះ សំលៀក បំពាក់ ដាក់ ពី លើ ក្បាល ដំណេក និនិងដាក់ការបូបលុយ នៅ ក្បែរ នោះ ដែរ ពេល នោះ ជនសង្ស័យ ឈ្មោះ សៅ រិទ្ធ បានចូល ទៅ ក្នុង បន្ទប់ ដែល ជនរងគ្រោះ កំពុង ម៉ាស្សា ធ្វើ សកម្មភាព យក លុយ ដុល្លារ ក្លែង ក្លាយ (លុយ សែន )ទៅ ប្តូរ យក លុយ ដុល្លារ ពិត ប្រាកដ របស់ ជនរងគ្រោះ ចំនួន 13200$(មួយមុឺនបីពាន់ ពីររយ ដុល្លារ គត់)បន្ទាប់ ពី បាន ប្តូរ លុយដុល្លា ក្លែង ក្លាយ រួច ជនសង្ស័យ បានរត់គេច ខ្លួន បាត់ តែម្តង ក្រោយពីទទួលបានទទួល ពាក្យ បណ្តឹង ពី ជនរងគ្រោះ កម្លាំងជំនាញផ្នែកយុត្តិធម៍របស់អធិការដ្ឋាន ប៉ុស្តិ៍ រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ ធ្វើការត្រួតពិនិត្យឃាត់ខ្លួនម្ចាស់ទីតាំងខាងលេី នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វេីការ សាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចលុយចំនួន7000ដុល្លារ ពីភ្ញៀវដែល បានចូលមកកន្លែងម៉ាស្សារបស់ខ្លួន ។ លុះព្រឹកឡើងនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ សមត្ថកិច្ចបានបន្តនាំជនសង្ស័យទៅយកវត្ថុតាងបន្ថែមទៀត ចំនួន១០០ដុល្លារដែលបានលាក់ទុកនៅកន្លែងក្រោមកំប៉ុងជេីងធូបជំនាងផ្ទះ។

ចំពោះមុខកម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្ដិ៍ កំពុងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនូវត្តន៍តាមនិតិវិធីនៃច្បាប់៕

 

មតិយោបល់