ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួមរួមទាំងម្សៅក្រាមថ្លាពណ៌សចំនួន ១កញ្ចប់ធំនិង៤ញ្ចប់តូច

កោះកុង: នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង២និង០៥នាទីរសៀលកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានចុះអនុវត្តដីការចាប់ខ្លួន៣៦២៧ត,ព/១៩ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ចេញដោយចៅក្រមសើបសួរ.ងួន ធីរ: បង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ប៉ង អៀង ហៅ (អៀង)ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិ ត្រពាំង ឃុំស្រែអំបិល ។
ពេលចុះអនុវត្តន៍កម្លាំងបានរឹបអូសបានវត្ថុតាង រួមមានម្សៅក្រាមថ្លាពណ៌សចំនួន ១កញ្ចប់ធំនិង,៤ញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង បញ្ជូន ខ្លួន ទៅកាន់ តុលាការ ខេត្ត កោះកុង ដើម្បី ចាត់ការ តាមនីតិវិធីច្បាប់៕

 

មតិយោបល់