ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចលុយនៅកន្លែងម៉ាស្សាក្នុងខណ្ឌដូនពេញ

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនលួចលុយនៅកន្លែងម៉ាស្សា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង០៨និង៣០នាទីយប់ ត្រង់ចំណុចតូបជួលលេខ៥ ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះ ចន ពិនិត្យ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខមុខរបរបើកហាងម៉ាស្សាជនសង្ស័យ ទី២ ឈ្មោះ ណា ធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ
ជន ជាតិ ខ្មែរ មុខរបរ បេីក ហាង ម៉ាស្សា ។

ជនរងគ្រោះ ឈ្មោះ Mail Lewts slmon ភេទ ប្រុស អាយុ ៥៦ឆ្នាំ ជនជាតិ អង់គ្លេស ស្នាក់ការ Hotel Vacation ទីតាំង ផ្ទះលេខ ១២៨ ផ្លូវ ១៥៤ សង្កសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មាននៅថ្ងៃ ទី ២៧ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១០និង៣០នាទី ជនរងគ្រោះ បាន ចូល ទៅ ម៉ាស្សា ដែល មាន ទីតាំង តូបជួលលេខ៥ផ្លូវ ១៥៤ភូមិ ២៦សង្កាត់ ផ្សារ កណ្ដាល ទី ១ ខណ្ឌដូនពេញ ពេល ចូល ដល់ បន្ទប់ ជនរងគ្រោះ បាន ដោះសំលៀកបំពាក់ ទុក លេី គ្រែ ម៉ាស្សា រួច ក៏ ចេញ ត្រលប់ ទៅ Hotel វិញ ពេល ពេលហូបអាហារហេីយក៏បានដកលុយ ស្រាប់ តែ បាត់ លុយដែល ទុក ក្នុង ហោ ប៉ៅខោ រួច ក៏ ត្រឡប់ ទៅ កន្លែង ម៉ាស្សា វិញ បាន ជួប ជនសង្ស័យ ខាងលើអោយលុយវិញចំនួន១៥០ដុល្លារ តែគាត់តែគាត់មិនយកព្រោះលុយរបស់គាត់មានចំនួន ៤០០ដុល្លារ បន្ទាប់មកគាត់ក៏ បាន មក ដាក់ ពាក្យ បណ្ដឹង នៅ ស្នាក់ការ នគរបាល ប៉ុស្តិ៍ រដ្ឋបាលផ្សារ កណ្តាល ទី ១ ។ លុះព្រឹក ឡើង ថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ០៨ និង ៣០នាទី សមត្ថកិច្ច បាន ចុះ ទៅ ដល់ ទី តាំង ម៉ាស្សា ខាងលើ ក្រោយពីទទួលបានទទួល ពាក្យ បណ្តឹង ពី ជនរងគ្រោះ កម្លាំងជំនាញផ្នែកយុត្តិធម៍របស់អធិការដ្ឋាន ប៉ុស្តិ៍ រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ ធ្វើការត្រួតពិនិត្យឃាត់ខ្លួនម្ចាស់ទីតាំងខាងលើ នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ។

កក្រោយពីធ្វើការសាកសួររួច ចំពោះមុខកម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្ដិ៍ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅ
សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

 

មតិយោបល់