ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីលួចគាស់តូបលក់ទូរស័ព្ទ

កណ្ដាល: កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី មានករណីលួចគាស់តូបលក់ទូរស័ព្ទ ចំណុចភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ក្រាញ់ វណ្ណ: ហៅសល ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់ទូរស័ព្ទ នៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ សេម វឹត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតស្នាក់នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកនិច០១៩ ពណ៌ផ្កាឈូកលាយស ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HSL-6492 លេខតួ345538
លេខម៉ាស៊ីន345267 ជារបស់ជនសង្ស័យ។
-ទូរស័ព្ទចំនួន ២គ្រឿង ម៉ាកណូគារចុចពិល ១គ្រឿង ម៉ាកសាំសុង ១គ្រឿង និងស៊ីម១ចំនួន។
-កុំព្យូទ័រ (LED MITSUBISHI) ១គ្រឿង
-អាគុយទប់ភ្លើងចំនួន១។
-ម៉ាស៊ីនកុំព្យូទ័រចំនួន១។
-កាសម្លូធូចំនួន ២គ្រឿង ជារបស់ជនរងគ្រោះ។

សម្ភារបាត់បង់៖
-ទូរស័ព្ទចំនួន៥គ្រឿងម៉ាកនូគារចុចពិល៤គ្រឿង។ម៉ាកសាំសុង១គ្រឿងនិងស៊ីម១ចំនួន
-កុំព្យូទ័រ(LED MITSUBISHI)១គ្រឿង
-អាគុយទប់ភ្លើងចំនួន១
-ម៉ាស៊ីនកុំព្យូទ័រចំនួន១
-កាសប្លូធូចំនួន២គ្រឿង៕

មតិយោបល់