ភ្នំពេញៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរ៉ឺម៉កម៉ូតូ និងម៉ូតូ ត្រង់ចំណុចលើផ្លូវបេតុង ៥០ម៉ែត្រ ឋិតក្នុងភូមិពាម៍ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រ៉ឺម៉កម៉ូតូម៉ាក HONDA WAVE ពណ៌ខៀវ គ្មានពាក់ផ្លាកលេខ (អ្នកបើកបររ៉ឺម៉កម៉ូតូពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ)។
ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AU-0777 អ្នកបើកបរដោយឈ្មោះ ងិន ឃ្លុយ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅ ភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។
ដំណើររឿង៖ មុនពេលកើតហេតុរ៉ឺម៉កម៉ូតូបើកបរពីកើតទៅលិចរួចបត់ឆ្វេង ចំណែកម៉ូតូម៉ាក HONDA C125 បើកបរពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុម៉ូតូបានបុករ៉ឺម៉កម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ HONDA C125 ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង ។
មូលហេតុ៖ មកពីរ៉ឺម៉កម៉ូតូបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់