គ្រូបង្វឹករបស់ ហុល្លង់ លោក Louis van Gaal បានប្រកាសឲ្យដឹងថា “លោកពិតជាមានមោនៈភាពណាស់ ដែលអាចដាក់អ្នកចាំទី ជួយឲ្យឈ្នះ ក្រុម កូស្តារីកា” ។
ជាមួយនឹងការប្រកួតនៅវគ្គ ៨ ក្រុមចុងក្រោយកន្លងទៅនេះ នៅ Arena Fonte Nova ហុល្លង់បានត្រឹមតែលទ្ធផល ស្មើ ជាមួយនឹងកូស្តារីកា និងឈានដល់ការស៊ុតប៉េណ័លទី ក៏ប៉ុន្តែជាមួយនឹងគ្នានោះដែរ Louis van Gaal បានសម្រេចចិត្តដាក់ អ្នកចាំទី Tim Krul ដើម្បីជួយសង្គ្រោះបាល់ ។
ជាមួយនឹងអ្នកចាំទីបម្រុងរូបនេះ ពិតជាធ្វើការយ៉ាងអស្ចារ្យជាទីបំផុត ដោយអាចសង្គ្រោះបាល់ បាន ២ បាល់ និង អាចលោតដឹងខ្យល់បាល់ ៣ ជួយឲ្យហុល្លង់ ឈ្នះ កូស្តារីកាក្នុងលទ្ធផល ៤ – ៣ ឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយ ដោយជួបជាមួយនឹងអាហ្សង់ទីន។
Louis van Gaal បានប្រាប់ដល់អ្នកសារព័ត៌មានថា “រាល់អ្នកលេង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន លោក តែងតែសំឡឹងមើលពីជំនាញ់ផ្ទាល់ខ្លួន ដ៏ជាក់លាក់ ក្នុងនោះ យើងក៏បានគិតដល់ Tim Krul ដែលសាកសមនឹងចូលខ្លួនដល់ការសង្គ្រោះបាល់ ដើម្បីបញ្ចប់ការស៊ុតប៉េណ័លទី របស់ កូស្តារីកា ដែលធ្វើឲ្យយើងមានមោទនៈភាពដោយសារតែគាត់ខ្លាំងណាស់” ។
Van Gaal បានបន្ថែមទៀតថា “ជាលើកដំបូង គ្រូបង្វឹកបានសម្រេចចិត្ត នឹងដាក់អ្នកចាំទីជំនួស យើងបាននិយាយថា Jasper Cillessen នឹងមិនសាកសមសម្រាប់ការចាប់បាល់ ប៉េណ័លទី ឡើយ តែមិនមែនមានន័យថាគាត់គ្មានសមត្ថភាពនោះទេ ព្រោះថាអ្នកចាំទីមានលក្ខណៈរៀងខ្លួន ហើយក៏អរគុណដល់ Tim Krul ដែលធ្វើឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ៕
មតិយោបល់