ភ្នំពេញៈ នៅវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូម៉ាក ឌ្រីមសង ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IE-0571 តាមផ្លូវ៤៤៦ កែងផ្លូវ១០៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធាណីភ្នំពេញ បាត់តាំងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១និង៤០នាទីរសៀល ពីនារីជនរងគ្រោះម្នាក់ អាយុ ២៥ឆ្នាំ មានមុខរបរ ធ្វើការធនាគារ មានស្រុកកំណើតនៅខេត្តកណ្ដាល ម៉ូតូរបស់គាត់ទិញតម្លៃ ២,៦០០ដុល្លារ បង់រំលស់គេជួលបន្ទប់ស្នាក់នៅជាន់ទី៣ ម៉ូតូទុកជាន់ក្រោម ត្រូវជនសង្ស័យលួចទៅបាត់ដោយសុវត្ថិភាព ក្រោយពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទី១ ដើម្បីឲ្យចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋបានលួចបង្ហើបប្រាប់ Post News ថា ឲ្យជួយផ្ដល់ដំណឹងទៅលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ឲ្យជួយជម្រុញមន្ត្រីក្រោមឱវាទ ទប់ស្កាត់បទល្មើសមូលដ្ឋានឲ្យបានផង ព្រោះម្ដុំនិងម៉ូតូបាត់ជាញឹកញយណាស់ មិនទាន់ចាប់ជនសង្ស័យមកផ្ដន្ទាទោសបាននៅឡើយទេ ដូនជាករណីខាងលើនេះ តាមប្រពភបង្ហើបថា មានទាំងកាំមេរ៉ាសុវត្ថិភាពទៀត តើលោកអធិការ និងលោកមេប៉ុស្តិ៍ទួលទំពូងទី១ មានសមត្ថភាព ចាប់ជនសង្ស័យបានដែរឫទេ? ឲ្យជនរងគ្រោះស្ងប់ចិត្ត៕
មតិយោបល់