ភ្នំពេញៈ កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាចថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចប្រឡាយអូរវែង ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនកើតហេតុ ស្រាប់ឃើញភ្លើងឆេះពីព្រៃខាងកើតអូរវែង គាប់ជួនមានខ្យល់បោកបក់ផងនោះ បណ្តាលឲ្យឆេះរាលដាលខ្លាំងទៅៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរខណ្ឌឬស្សីកែវ ចេញរថយន្តបាញ់ពន្លត់ ខ្លាចឆេះដល់ផ្ទះប្រជាពលរដ្ឋ។
ហេតុការណ៍នេះ ប្រើប្រាស់រថយន្តចំនួន៥គ្រឿង បាញ់ពន្លត់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
មូលហេតុ៖ មានអ្នកលួចដុតព្រៃ៕









មតិយោបល់