ព័ត៌មានជាតិ

ផ្អើលរថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង ករណីឆ្លងចរន្តឆេះអេស្កាវ៉ាទ័រ ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អូស៊ីអាយស៊ី

ភ្នំពេញ: កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អូស៊ីអាយស៊ី ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីកំពុងបញ្ឆោះអេស្កាវ៉ាទ័រ ស្រាប់តែឆ្លងចរន្តបង្កជាអគ្គិភ័យ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញអេស្កាវ៉ាទ័រ ត្រូវបានគេបញ្ឆោះស្រាប់តែឆ្លងចរន្ត បណ្ដាលឲ្យឆេះចេញជាអណ្ដាតភ្លើង និងផ្សែង បង្កឲ្យផ្អើលដល់អ្នកបើកបរ និងអ្នកធ្វើការក្បែរហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ។

ករណីនេះ រថយន្តបានចេញអន្តរាគមន៍ចំនួន ៣គ្រឿង បាញ់ទឹកអស់ ១គ្រឿងគ្រប់គ្រង់បានទាំងស្រុង៕

មតិយោបល់