ព័ត៌មានជាតិ

រថយន្តព្រូស បើកបុករថយន្តដឹកទឹករបស់សាលារាជធានីភ្នំពេញ រងការខូចខាតខ្លួនឯងយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវទន្លេ សាបកែងផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

រថយន្តដឹកទឹកជារថយន្តរបស់សាលារាជធានីភ្នំពេញ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E- 1882។ ចំណែករថយន្តព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-3000។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ដឹកស៊ីទែនទឹក របស់សាលារាជធានីភ្នំពេញ បើកបរតាមបណ្តោយផ្លូវទន្លេសាប ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកព្រូសខាងលើ បើកបរតាមបណ្តោយផ្លូវកែវចិន្តា ពីកើតទៅលិច ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង បណ្តាលឲ្យខូចខាតរថយន្តព្រូសយ៉ាងំណំ រីឯរថយន្តហ៊ីយ៉ាន់ដាយ របស់សាលារាជធានី ខូចខាតតិចតួច។

ក្រោយកើតហេតុ ភាគីទាំងសងខាងដោះស្រាយគ្នា នៅកន្លែង ដោយភាគីរថយន្តព្រូស សុំរួចខ្លួនយករថយន្តទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់