ព័ត៌មានជាតិ

កម្មករស្នាក់នៅស្ថានីយ៍ប្រេង LHR ១០១៩ យកញញួរ វាយសំពងគ្នា របួសដេរ ១០ថ្នេរម្នាក់

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា វាយគេឲ្យរបួស នៅចំណុចមុខស្ថានីយ៍ប្រេង LHR ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហាន វ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅក្នុងស្ថានីយ៍ប្រេង LHR ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាព យកញញួរវាយលើជនរងគ្រោះឈ្មោះ មោក រាត្រី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅក្នុងស្ថានីយ៍ប្រេងជាមួយគ្នា របួសចំក្បាលដេរ១០ថ្នេរ ។

សម្ភារៈបន្សល់ទុក ញញួរចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់