ព័ត៌មានជាតិ

ករណីប៉ុនប៉ងលួច ជនសង្ស័យចូលទៅកាប់អ្នកលក់គុយទាវ ២នាក់ប្ដីប្រពន្ធ ដល់កន្លែងដេក បណ្ដាលឲ្យរងរបួសធ្ងន់

កណ្ដាល: កាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានករណីអំពើប៉ុនប៉នលួចមានស្ថានទម្ងន់ ចំណុចកើតហេតុ រោងលក់ដូរ របស់ជនរងគ្រោះឈ្មោះ ង្វៀង យ៉ុងយ៉ុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះ ០២នាក់៖
១.ឈ្មោះង្វៀង យ៉ាំងយ៉ុង ភេទប្រុស អាយុ ៥៩ឆ្នាំ(ប្ដី) ជនជាតិវៀតណាមមុខរបរ លក់គុយទាវ ។
២.ឈ្មោះ ដង ធីយឹង ភេទស្រី អាយុ ៥៧ឆ្នាំ (ប្រពន្ធ) ជនជាតិវៀតណាម មុខរបរលក់គុយទាវ អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុ។

ជនសង្ស័យម្នាក់ (ពុំស្គាល់អត្តសញ្ញាណ)។

វត្ថុតាងចាប់យក៖ គ្មាន

សភាពរឿងហេតុ៖ មុនពេលកើតហេតុ បន្ទាប់ពីលក់ដូររួចជនរងគ្រោះ ០២នាក់ ប្ដីប្រពន្ធ បានចូលដេកលើគ្រែ ក្នុងរោងកន្លែងលក់ដូរ ពេលនោះជនសង្ស័យ ជាមនុស្សប្រុស មិនស្គាល់ឈ្មោះ ពាក់អាវរាង ពណ៌ក្រហម បានចូលមកធ្វើសកម្មភាពកាប់លើជនរងគ្រោះជាច្រើនកាំបិត ២នាក់ប្ដីប្រពន្ធបណ្ដាលរងរបួសធ្ងន់ទាំង ២នាក់ និងមានការប្រតាយប្រតប់គ្នា ហើយជនរងគ្រោះជាប្រពន្ធបានស្រែកហៅ អ្នកលក់ផ្លែឈើនៅក្បែរនោះឲ្យជួយ តែភ្លាមនោះ ជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុ ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងយកទៅសង្គ្រោះព្យាបាលនៅប្រទេសវៀតណាម។

ចំពោះករណីនេះកម្លាំង ប៉ុស្តិ៍និងជំនាញស្រុក កំពុងបន្ត ធ្វើការស្រាវជ្រាវ តាមដានបន្តស្វែងរក ជនសង្ស័យ៕

មតិយោបល់