ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ដោយប្រើអំពើហិង្សា ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០ នាទីកម្លាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវក្នុងបទល្មើស ជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក Realme ពណ៌ ផ្ទៃមេឃ ស៊ីមកាតលេខ ០១២ ៥២២ ៨១៨ ) នៅចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៥៥ នាទី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០១គ្រឿង និង ទូរស័ព្ទដៃ របស់ជនរងគ្រោះបញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី ។

១-ឈ្មោះ ភិន ភក្តី ហៅ តូច ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ សន ភ័ស្ស ហៅ ហុក ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាង និងចាប់យក៖ -ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១ IV ៩៦៦៧ ។ -ទូរស័ព្ទដៃម៉ាក Realme ពណ៌ផ្ទៃមេឃ ស៊ីមកាត លេខ ០១២ ៥២២ ៨១៨ ចំនួន ០១ គ្រឿង ជារបស់ជនរងគ្រោះ ។
ជនរងគ្រោះឈ្មោះ ស៊ន ពិសិដ្ឋ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងពិដាន មានទីលំនៅផ្ទះលេខ៩ ផ្លូវលេខ២០២ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ -ទូរស័ព្ទដៃម៉ាក Realme ពណ៌ផ្ទៃមេឃ ស៊ីមកាត លេខ ០១២ ៥២២ ៨១៨ ចំនួន០១គ្រឿង

ហេតុការណ៍៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៥៥ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក Realme ពណ៌ផ្ទៃមេឃ ស៊ីមកាត លេខ ០១២ ៥២២ ៨១៨ ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូចំនួន០១គ្រឿង មានឈ្មោះ ភិន ភក្តី ហៅ តូច ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ បើកម៉ូតូរបស់វាម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១ IV ៩៦៦៧ ឌុបឈ្មោះ សន ភ័ស្ស ហៅ ហុក ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ នៅពេលជនសង្ស័យជិះម៉ូតូឌុបគ្នា មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ កំពុងបើកម៉ូតូសណ្តោងរ៉ឺម៉ក ហើយដាក់ទូរស័ព្ទដៃម៉ាក Realme ពណ៌ ផ្ទៃមេឃ នៅក្នុងហោប៉ៅអាវខាងឆ្វេង ឃើញដូច្នោះជនសង្ស័យឈ្មោះ ភិន ភក្តី ហៅ តូច បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះ សន ភ័ស្ស ហៅ ហុក ដែលអង្គុយខាងក្រោយ ក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីហោប៉ៅអាវជនរងគ្រោះបានសម្រេច រួចបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់